ជ្រក់ម្រេចខ្ចីស្ងួត

ខេត្តបាត់ដំបង

AvailabilityIn stock
SKU
62959-11
$4.50

ជ្រក់ម្រេចខ្ចីសម្ងួត

ចំណុះ 120g

រង្វាស់បរិភោគ  2g ទៅ 4g (ប្រើប្រាស់បានពី ៣០ ទៅ ៦០ ដង ក្នុងមួយកំប៉ុង)

​  ការកែច្នៃម្រេចខ្ចីឲ្យទៅជាជ្រក់ម្រេចសម្ងួត បានផ្ដល់នូវការងារបន្ថែមជាច្រើនដល់កសិករ​ ។  ក្រោយពីប្រមូលផល ពួកគាត់ចាប់ផ្ដើមប្រឡះយកគ្រាប់ ហើយទងដែលនៅសល់ក៏អាចយកទៅប្រើប្រាស់ជាវត្តុធាតុដើមក្នុងការផលិតជាជីកំប៉ុស្ត៍ ដើម្បីប្រើប្រាស់ក្នុងការដាំដុះវិញផងដែរ ។ គ្រាប់ម្រេចខ្ចីដែលមានតម្លៃថ្លៃជាងមុនត្រូវបានបញ្ចូលមកកាន់កន្លែងកែច្នៃ ដើម្បីជ្រក់ សម្ងួត វេចខ្ចប់ និងចែកចាយទៅកាន់អតិថិជន ។

  • កសិករទទួលចំណូលបន្ថែមពីសកម្មភាពប្រឡះគ្រាប់ម្រេច
  • មានជីកំប៉ុស្ត៍ប្រើប្រាស់ក្នុងការដាំដុះឡើងវិញ
  • ទងម្រេច ក៏មិនបង្កជាផលប៉ះពាល់ទៅដល់បរិស្ថានផងដែរ

អត្ថប្រយោជន៍ម្រេចខ្ចី

  • ជួយគ្រប់គ្រងលំហូរឈាមនៅក្នុងរាងកាយ
  • សារធាតុ Piperine របស់ម្រេចខ្ចី ចូលរួមជួយពន្លឿនការរំលាយអាហារ
  • កាត់បន្ថយខ្យល់ក្នុងពោះវៀន
  • មានសារធាតុប្រឆាំងនឹងបាក់តេរី ការពារជម្ងឺពោះវៀន
  • សំបូរដោយ វីតាមីន C និង A ដែលជាសារធាតុប្រឆាំងនឹងអុកសុីតកម្ម
  • សំបូរដោយសារធាតុសរសៃរ ដែលអាចជួយគ្រប់គ្រងទម្ងន់នៃរាងកាយ 
Write Your Own Review
You're reviewing:ជ្រក់ម្រេចខ្ចីស្ងួត
Powered by Inklusivity