FTV Wall Mount Non-Inverter R32 - ម៉ាស៊ីនត្រជាក់
ទិញម៉ាស៊ីនត្រជាក់ម៉ាក Daikin ជាផលិតផលលេខ1លើពិភពលោកពីក្រុមហ៊ុន GA AIRCON
Description
ការចនាម៉ូទ័រកង្ហាថ្មី
ការត្រួតពិនិត្យលំហូរខ្យល់យ៉ាងច្បាស់លាស់តាមរយៈស៊ីលីខូនរបស់ម៉ូទ័រកង្ហា(SCR) ធ្វើចលនាយ៉ាងរលូន
និងស្ងាត់ជាងមុនជាមួយនឹងល្បឿន ប្រាំជម្រើសផ្សេងៗគ្នាដោយរួមបញ្ចូលជាមួយមុខងារ
Sleep , Powerful និង Quiet Mode
Powerful Mode
ជាមុខងារសកម្មមួយ ដែលម៉ូទ័រកង្ហារផ្នែកខាងមុខដំណើរការទ្វេរដងក្នុងល្បឿនអតិបរមា ត្រឹមតែរយៈពេល២០នាទី ដែលធ្វើឲ្យបន្ទប់ត្រជាក់ឆាប់រហ័សជាមុន ទៅតាមកំរិតសីតុណ្ហភាពដែលបានកំណត់ជាពិសេសនៅកន្លែងដែលមានផ្ទៃធំទូលាយ។
Sleep Mode
ជាមុខងារមួយ ដែលបង្កើនសីតុណ្ហភាពបន្តិចម្តងៗទៅតាមលំនាំសីតុណ្ហភាពរាង្គកាយរបស់យើងនៅពេលគេង ដោយសម្របទៅតាមបរិយាកាសនៅក្នុងបន្ទប់ដើម្បីផ្តល់នៅដំណេកដ៏ស្កប់ស្កល់ប្រកបដោយផាសុខភាព។
Quite Mode
កាត់បន្ថយសំឡេងរំខានជាមួយមុខងារស្ងាត់ ។ វាអាចកាត់បន្ថយកម្រិតសម្ពាធសំឡេងទាបបំផុតជាអបបរមារហូតដល់២៥ ឌេសាប៉ែល(dBA)បើធៀបនឹងកំរិតសំលេងស្លឹកឈើជ្រុះ។
Timer
មុខងារនេះកំណត់ពីពេលវេលាចាប់ផ្តើម ឬ បញ្ឈប់ម៉ាស៊ីនត្រជាក់ក្នុងរយៈពេល២៤ម៉ោងហើយអាចកំណត់ទុកមុនរយៈពេល៣០នាទី នៅតេឡេបញ្ជារ។ វាអាចប្រើប្រាស់សម្រាប់បិទនិងបើកនៅលើតេឡេបញ្ជារ។
វាអាចប្រើប្រាស់សំរាប់ បិទ និង បើក នៅលើតេឡេតែមួយ ។